​សិក្ខាសាលា​ខ្នាត​តូច​របស់បារខែមព្រះសីហនុ

សូម​គោរព​ជូន​អ្នក​ចូលរួម​បារខែម​ទាំងអស់!

បារខែម​ព្រះសីហនុ​សូម​ប្រកាស​ថា បារខែម​ព្រះសីហនុ នឹង​រៀបចំ​បារខែម ខ្នាត​តូចលើទី១ (mini-Barcamp Event)។ ដូចនេះ​សូម​អញ្ជើញ សិស្ស និស្សិត​ទាំងអស់​ដែល​មាន​បំណង​ ចង់​ចូលរួម​ទាំងអស់ ដើម្បី​ចូលរួម​ នឹង​ទទួល​បាន​ចំណេះ​ដឹង​ផ្នែក បច្ចេកវិទ្យា​ព័ត៌មាន​ពី​វាគ្មិន​ ដែល​បាន​អញ្ចាញ​មកពី​ទីក្រុង​ភ្នំពេញ។

ប្រធានបទ៖

– “របៀប​ដំឡើង និង​ប្រើប្រាស់​អក្សរ​ខ្មែរ​លើ​ទូរស័ព្ទ​ អែនដ្រយ ដោយ​មិន​ចាំបាច់​កែប្រែប្រព័ន្ធដើម (រ៉ូត)”
– “របៀប​ដំឡើង​កម្មវិធី​លើ​ទូរស័ព្ទ Android, iOS និង​ការ​ ផ្ទុក​ទិន្នន័យ​លើ​ពពក” ( Cloud Storage )
– “ ភាព​ឆ្លាតវៃ​ក្នុង​ការ​ស្វែង​រក​ឯកសារ​លើ​អ៊ីនធឺណិត​ តាមរយៈ Google”
– “ស្វែងយល់​ពី​ការ​វាយប្រហារ ដោយ​មេរោគ​កុំព្យូទ័រ នឹង  សុវត្ថិភាព​លើ​ប្រព័ន្ធ អ៊ីនធឺណិត”

ក្នុង​ថ្ងៃទី១១ ខែ​វិច្ឆិកា ជា​មួយ​គ្នា​នេះ​ដែរ បារខែម​ នឹង​ធ្វើ​រៀបចំ​សិក្ខាសាលា​ខ្នាត​តូច​នៅពីរ​សាកលវិទ្យាល័យ ផ្សេងគ្នា៖

  • ទីកន្លែង៖ សាកលវិទ្យាល័យ បៀល​ប្រាយ សាខាខេត្ត​ព្រះសីហនុ
  • កាល​បរិច្ឆេទ ៖ ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៣ ម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់

mini barcamp BBU

  • ទីកន្លែង៖ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្ត​ព្រះសីហនុ
  • កាល​បរិច្ឆេទ ៖ ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៣ ម៉ោង ៥រសៀល ដល់ម៉ោង ៨យប់

mini barcamp UME