ឃ្លាំង​ផ្ទុក​លើ​ពពក (Dropbox, Google Drive, etc.)

IMG_0015ប្រធានបទ៖ ឃ្លាំង​ផ្ទុក​លើ​ពពក (Dropbox, Google Drive, etc.)

អំពី​ប្រធានបទ៖ នា​ពេលបច្ចុប្បន្ន​នេះ ការ​ផ្ទុក​ឯកសារ​តាម​ឃ្លាំង​ផ្ទុក​នានា​ដូច​ជា Dropbox, Google Drive… កំពុង​មាន​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង។ ពួក​វា​ត្រូវ​បាន​គេ​ហៅ​ថា Cloud Storage ឬ​ឃ្លាំង​ផ្ទុក​លើ​ពពក។ ឃ្លាំង​ផ្ទុក​ប្រភេទ​នេះ ជួយ​ឲ្យ​​ឯកសារ​របស់​យើង​មាន​សុវត្ថិភាព និង​ស្ថិតស្ថិរ​បាន​ល្អ​ជាង​ទុក​ក្នុង​ហាតឌីស​កុំព្យូទ័រ ឬ​ឧបករណ៍​ផ្ទុក​នានា។

អំពី​វាគ្មិន៖ ទួន សាម៉ន គឺ​ជា​គ្រូ​បង្គោល​ជាន់​ខ្ពស់​មួយ​រូប​សម្រាប់​កម្មវិធី SPICE ជា​មួយ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ។ គាត់​ធ្លាប់​បាន​ធ្វើ​ជា​អ្នក​បណ្ដុះបណ្ដាល ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ចាប់​តាំង​ពី​ឆ្នាំ 2004 មក។ ជា​អតីត​ម្ចាស់ពាន​រង្វាន់​ការ​ប្រកួត​វាយ​យូនីកូដ និង​អភិវឌ្ឍន៍​ឯកសារ​លើ​កម្មវិធី​ភាសាខ្មែរ​ទូ​ទាំង​ប្រទេស ឆ្នាំ ២០០៦ ។ គាត់​ធ្លាប់​បាន​ចូល​រួម​កម្មវិធី​ជា​ច្រើន​ដូច​ជា Clogger Summit, BarCamp event from 2008-2013, BarCamp Saigon and DevFest Phnom Penh 2013 ។