វិធីសាស្ត្រ​ដើម្បីទទួល​បានជំនួយមូលនិធិ សម្រាប់បុគ្គលក្រុម ឬស្ថាប័ន

Kong-Somvandaប្រធានបទ៖ វិធីសាស្ត្រ​ដើម្បីទទួល​បានជំនួយមូលនិធិ សម្រាប់បុគ្គលក្រុម ឬស្ថាប័ន

អំពី​ប្រធានបទ៖ អ្នក​នឹង​យល់​ដឹង​អំពី​របៀប​ទទួល​មូលនិធិ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណេត ដើម្បីគំរោងរបស់អ្នក ជាបុគ្គល ជាក្រុម ឬ​ជា​ស្ថាប័ន​ជាដើម។ ការស្វែងរកមូលនិធិតាមរយៈប្រព័ន្ធអ៊ីនធើណេត គឺ​មាន​ភាព​ងាយ​ស្រួល ព្រោះអ្នកអាចអោយមនុស្សដែលស្គាល់ ឬ​មិន​ស្គាល់​ជួយ​ឧបត្ថម្ភ​បាន​ដោយ​ប្រើប្រាស់ Visa Card/Debit Card/Master Card ឬ PayPal ជាដើម ។

អំពី​វាគ្មិន៖ លោក​ជាមន្រ្តីជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា នៅ​អង្គការ​តម្លាភាព​កម្ពុជា អស់​​រយៈ​ពេល​ជិត​២​ឆ្នាំ​មក​ហើយ។ មុន​ពេល​ខ្ញុំ​ចូល​ជា​សមាជិក​នៅ​អង្គការ​តម្លាភាព​កម្ពុជា ខ្ញុំ​ធ្លាប់​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ព័ត៌មានវិទ្យា​អស់​រយៈ​ពេល​២​ឆ្នាំ​ កន្លះ នៅ​អង្គការ ស្ពាន​ទៅ​កាន់​សន្តិភាព​កម្ពុជា ដែល​ឥឡូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា អង្គការសមធម៌កម្ពុជាវិញ ។ លោកបានចូលរួមយ៉ាងសកម្មជាមួយកម្មវិធីសង្គមជាច្រើន ក្នុងរយៈពេល ៥ឆ្នាំជាងមកហើយ ដូចជាការស្វែងរកមូលនិធិសំរាប់សហគមនក្រីក្រជាដើម ។