ជីវិត​និង​សង្គម

Sok Kimhengប្រធានបទ៖ ជីវិត​និង​សង្គម

អំពី​ប្រធានបទ៖ ធម្មតា​សិស្ស​និស្សិត​ធ្វើ​ការ​សិក្សា​អស់​រយៈ​កាល​ជាង​១៦​ឆ្នាំ អ្វី​ដែល​ខ្លួន​ទទួល​បាន​គឺ​ចំណេះ និង​ជំនាញ ក៏​ប៉ុន្តែ​ដើម្បី​ចូល​ទៅ​ក្នុង​សង្គម​ហើយ​មាន​មុខ​តំណែង តួនាទី ភារកិច្ចធំៗ ចំណេះ និង​ជំនាញ ដែល​បាន​រៀន​ពី​សាលា​ឬ​មហាវិទ្យាល័យ​តែ​ម្យ៉ាង​នោះ​វា​មិន​គ្រប់​គ្រាន់​នោះទេ គឺទាមទារឲ្យយើងចេះនូវជំនាញខ្លះៗបន្ថែមទៀត រួម​ជាមួយ​បទ​ពិសោធន៍​ការងារ ព្រម​ទាំង​មាន​ទំនាក់​ទំនង​ល្អ​និង​មាន​បណ្ដាញ​ច្រើន ទើបយើងអាចទទួលបានឱកាសផ្សេងៗជាច្រើន។

បទបង្ហាញនេះ នឹងចែករំលែកបទពិសោធន៍ខ្លះៗ ដែលបានមកពីការងារចូលរួមស្ម័គ្រចិត្ត ការ​ស្វែងរក​អាហារូបករណ៍​សិក្សា​នៅ​បរទេស ការស្រាវជ្រាវរកព័ត៌មាន និងបុគ្គលិកលក្ខណៈខ្លះៗ ដើម្បី​ទទួល​បាន​ឱកាស​ពិសេសៗក្នុងជីវិត។

បទបង្ហាញនេះធ្វើជាពិសេសសម្រាប់សិស្សនិងនិស្សិតដែលកំពុងសិក្សា សម្រាប់​អ្នក​បញ្ចប់​ការ​សិក្សា​ហើយ​ក៏​អាច​ចូលរួមស្តាប់បានដែរពីគន្លឹះខ្លះៗសម្រាប់អនុវត្តក្នុងជីវិតប្រចាំថ្ងៃ។

អំពី​វាគ្មិន៖ ជាគ្រូនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​បញ្ចប់​ថា្នក់ អនុបណ្ឌិត​ផ្នែកព័ត៌មានវិទ្យានៅ​ប្រទេស​បារាំង​ឆ្នាំ​២០០៨។ បច្ចុប្បន្ន​កំពុង​ដឹក​នាំ​គំរោង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ។