បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អ្នក ជាមួយ​ផលិតផល Google

Sarin Sopheakmungkolប្រធានបទ៖ បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អ្នក ជាមួយ​ផលិតផល Google

អំពី​ប្រធានបទ៖ តើ​អ្នក​ស្គាល់​ផលិតផល របស់ Google អ្វីខ្លះ ក្រៅពី Search និង Gmail ? តើ​ឣ្នក​ប្រើប្រាស់​ផលិតផល​ទាំងនោះ​បាន​ស្ទាត់ជំនាញ​ហើយ​ឬ​នៅ​ ? បទបង្ហាញ​នេះ​ នឹង​ណែនាំ​​​អ្នក​​​​​​ពី​ផលិតផល​ផ្សេងៗ​របស់ Google និង គន្លឹះ​មួយចំនួន​ក្នុង​ការប្រើប្រាស់ ដែល​អាច​ជួយ​សម្រួល ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

អំពី​វាគ្មិន៖ សារិន សុភមង្គល ជា​ឣតីត​និស្សិត​សាលា​តិចណូ​ និង​ក្រោយ​មក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់ បណ្ឌិត​ផ្នែក​ព័ត៌មានវិទ្យា​ពី​ប្រទេស​ជប៉ុន ។ មង្គល​ធ្លាប់បាន​បំរើ​ការ​ជា​អ្នក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន NTT DoCoMo ហើយ​បច្ចុប្បន្ន​ជា​កុងស៊ុលតង់ របស់ Google ប្រចាំ​នៅ​កម្ពុជា​ ។